Hook

តើបងប្អូនណាខ្លះដែលចង់ធ្វើលិខិតថ្កោលទោស? ហើយបងប្អូនខ្លះគាត់អត់ដឹងពីរបៀបធ្វើលិខិតថ្កោលទោសតាមរយៈអ្វី? លិខិតថ្កោលទោស ឬក៏ Criminal Record បើយើងនិយាយឲ្យស្រួលយល់ទៅ គឺជារបស់មួយដែលបញ្ជាក់ពីភាពស្អាតស្អំរបស់យើង ហើយលិខិតនោះចេញបានតែពីក្រសួងយុត្តិធម៌តែប៉ុណ្ណោះ។ បងប្អូនដែលគាត់ធ្វើលិខិតថ្កោលទោសហ្នឹង ភាគច្រើនគាត់ត្រូវដាក់ចូលប្រឡងកន្លែងណាមួយ ទៅធ្វើការ ឬក៏ទៅបរទេស។ ប្រហែលជាបងប្អូនច្រើនដឹងហើយ ប៉ុន្តែឥឡូវនេះគាត់មានជា App CR-MOJ ដែលនៅក្នុង App Store យើងមាន។ បងប្អូនអាច Download ហើយធ្វើការស្នើសុំតាម Online យកហ្មង។ ការបំពេញហ្នឹងដូចមានជា 3 ដំណាក់កាល។ គេឲ្យជ្រើសរើសពី 2 ជម្រើស គឺ 12 ថ្ងៃ ឬក៏ 20 ថ្ងៃ។ ហើយពេលដែលបងប្អូនបង់លុយហើយអញ្ចឹងទៅ គេឲ្យជា Scan ជា Barcode បងប្អូនត្រូវតែ Screenshot Barcode ហ្នឹង ដើម្បីយកទៅ Scan នៅពេលទទួលលិខិតថ្កោលទោសហ្នឹង។ ពេលដែលបងប្អូនដល់ថ្ងៃទៅយកលិខិតថ្កោលទោសហ្នឹង បងប្អូនត្រូវតែភ្ជាប់ជាមួយ សំបុត្របញ្ជាក់កំណើតមួយ ហើយសៀវភៅស្នាក់នៅ។ បងប្អូនពេលទៅយកលិខិតថ្កោលទោសហ្នឹង មិនមែនទៅយកនៅក្រសួងយុត្តិធម៌ទេ គឺទៅយកនៅកម្ពុជាណា។ ទៅដល់បងសួរគេទៅ គេនឹងប្រាប់ផ្លូវទៅបងហើយ។ ហើយពេលខ្ញុំទៅដកហ្នឹង ដល់ 10 ទៅ 15 នាទីបានហើយ លឿនមែនទែន។
Their other posts in the index, biggest breakout first.