Hook
TikTok - Make Your Day
More breakout videos from this creator.
ក្តារដេគ័រ Victory ជម្រាបសួរ បងប្អូនទាំងអស់គ្នា ខ្ញុំសូមធ្វើការចែករំលែកខ្លះទៅកាន់បងប្អូន ជាពិសេសបងប្អូននៅក្នុងផ្នែកស្ថាបត្យកម្ម សំណង់ស៊ីវិល និងបងប្អូនដែលធ្វើដេគ័រ បងប្អូនបានស្គាល់ហើយពីប្រភេទក្តារកែច្នៃ ជាមួយនឹងសារធាតុគីមី ដែលចេញពីរោងចក្រសម្រាប់យកទៅធ្វើក្តារពុម្ព និងគ្រឿងសង្ហារិម នៅពេលដែលយើងជ្រើសរើសក្តារដេគ័រប្រភេទ MDF HDF Particle Board ឬក៏ Plywood ដើម្បីផលិតទុកទូ ឬធ្វើទូខោអាវ និងធ្វើគ្រឿងសង្ហារិមផ្សេងៗនៅក្នុងផ្ទះ គួរតែយល់ដឹងអំពីកម្រិតគីមីដែលមានឈ្មោះថា Formaldehyde ដែលមានក្លិនស្អុយ ឆួល ហើយក្លិន Formaldehyde ក៏មានប្រភពចេញពីគ្រោងសាកសព ឬរបស់ដែលស្អុយរលួយ ដែលបណ្ដាលឲ្យភាយក្លិន ធ្វើឲ្យប៉ះពាល់ដល់សុខភាពអ្នកនៅជុំវិញ ដូចជា ការរលាកស្បែក ផលប៉ះពាល់ធ្ងន់ធ្ងរទៅដល់ផ្លូវដង្ហើម និងចុងក្រោយវាជំរុញឲ្យលេចចេញនូវជំងឺមហារីក ជាដំបូងបងប្អូនបានស្គាល់ហើយ កាវ E2 E1 E0 ឥឡូវនេះខ្ញុំសូមបង្ហាញកាវ ជាស្តង់ដាររបស់ប្រទេសជប៉ុន ដែលមានឈ្មោះថា Japan Formaldehyde ចែកចេញជាបួន Grade សរុបមកខ្ញុំយក Formaldehyde F**** 4 និង ENF មកបង្ហាញជូនបងប្អូន ENF ឬមួយក៏ពាក្យពេញថា Extremely Nearly zero Formaldehyde Extremely Low Formaldehyde សម្រាប់ប្រើប្រាស់នៅក្នុងគ្រឿងសង្ហារិមនៅក្នុងផ្ទះ ឬនៅក្នុងបន្ទប់បិទជិត បាទបងប្អូន ដើម្បីកាន់តែលម្អិតជាងនេះ ខ្ញុំនឹងជម្រាបជូនបងប្អូន នៅវីដេអូទីពីរ នៅបន្ទាប់នេះ បាទ សូមអរគុណ