Hook
ខ្ញុំបានធ្វើម៉ាស៊ីនគិតលេខក្នុង Minecraft នៅវីដេអូមុន តែម៉ាស៊ីនគិតលេខហ្នឹងដំណើរការដូចម្តេច? យើងត្រូវដឹងថា ម៉ាស៊ីនទាំងអស់ដូចជាកុំព្យូទ័រជាដើម ស្គាល់តែលេខសូន្យ និងលេខមួយទេ។ មានន័យថា បើកុំព្យូទ័រចង់បង្ហាញលេខប្រាំបួននៅលើអេក្រង់ វាត្រូវផ្ទុកទិន្នន័យជាលេខសូន្យ និងលេខមួយក្នុងលំដាប់លំដោយ ដែលតំណាងឲ្យលេខប្រាំបួន ហើយទើបវាបកប្រែជាលេខប្រាំបួនឲ្យយើងឃើញនៅលើអេក្រង់។ នៅក្នុង Minecraft យើងអាចតាងលេខសូន្យ និងលេខមួយដោយការបិទបើកអំពូល ដែលនៅពេលដែលអំពូលបើក គឺយើងតាងដោយលេខមួយ ហើយនៅពេលដែលអំពូលបិទ គឺយើងតាងដោយលេខសូន្យ។ អញ្ចឹងលេខប្រាំបួននៅក្នុង Minecraft គឺបែបនេះ។ ហើយនេះគឺជា Gate ដែលយើងប្រើដើម្បីធ្វើតក្កវិជ្ជា អ្នករៀនថ្នាក់ទីដប់គាត់ដឹងហើយ ពីព្រោះវាមាននៅក្នុងមេរៀនតក្កវិជ្ជា របស់ក្រសួង។ យើងអាចផ្គុំ Gate ទាំងអស់ហ្នឹងជា Full Adder ដើម្បីបូកលេខក្នុងទម្រង់ជាសូន្យ និងមួយ។ ដូច្នេះពេលដែលយើងចុចលេខណាមួយនៅលើម៉ាស៊ីនគិតលេខហ្នឹង វាហ្នឹងបម្លែងទៅជាលេខសូន្យ និងមួយ រួចវាបូក និងដក នៅត្រង់កន្លែង Adder ហើយទើបវាបម្លែងទៅជាលេខធម្មតាហើយ មុននឹងវាបញ្ជូនទៅឲ្យអេក្រង់ ដើម្បីបញ្ចេញរូបរាងលេខនោះនៅលើអេក្រង់។ អញ្ចឹងនៅក្នុងវីដេអូនេះ គឺខ្ញុំគ្រាន់តែបកស្រាយត្រួសៗទេ ដើម្បីនៅក្នុងវីដេអូក្រោយ ខ្ញុំនឹងពន្យល់ឲ្យបានក្បោះក្បាយ។
More breakout videos from this creator.