Hook
More breakout videos from this creator.
លើកមុន ខ្ញុំធ្វើម៉ាស៊ីនគិតលេខ លើកនេះ ខ្ញុំធ្វើកុំព្យូទ័រទាំងមូលតែម្តង ដោយប្រើ Redstone នៅក្នុង Minecraft។ កុំព្យូទ័រនេះមាន ALU ចំនួន ៨ ប៊ីត ហើយ ALU នោះអាចបូកលេខ ដកលេខ និងធ្វើ Bitwise Logic ផ្សេងៗទៀត។ កុំព្យូទ័រនេះដំណើរការក្នុងល្បឿន ០.០៧៥ ហឺត មានន័យថា យឺតខ្លាំងមែនទែន ហើយកត្តាដែលធ្វើឲ្យកុំព្យូទ័រហ្នឹងដើរយឺតហ្នឹង គឺដោយសារតែ Redstone Repeater។ កុំព្យូទ័រហ្នឹងមាន Address សម្រាប់ Instruction Memory ចំនួន ១០ ប៊ីត មានន័យថា Instruction Memory ហ្នឹងមានចំនួន ១០២៤ សែល ហើយមាន Data Memory ចំនួន ២៥៥ សែល។ នៅលើកុំព្យូទ័រហ្នឹង យើងអាចប្រូក្រាមកម្មវិធីផ្សេងៗបញ្ចូលទៅក្នុងកុំព្យូទ័រហ្នឹងបាន។ ជាក់ស្តែង ខ្ញុំបានប្រូក្រាមកម្មវិធី ដើម្បីឲ្យចំណុចមួយនៅលើអេក្រង់ហ្នឹងមានចលនា ហើយនៅពេលដែលវាមានចលនាទៅបុកជញ្ជាំង វានឹងផ្លាតមកវិញ។ ហើយចំពោះអេក្រង់ហ្នឹង គឺខ្ញុំមិនបានធ្វើខ្លួនឯងទេ គឺខ្ញុំចម្លងចេញពី Mattbatwings ផ្ទាល់តែម្តង អ្នកទាំងអស់គ្នាអាចទៅមើលវីដេអូគាត់បាន គឺគាត់ពន្យល់ពីកុំព្យូទ័រល្អខ្លាំងមែនទែន។ ហើយកុំព្យូទ័រហ្នឹង វាមិនមែនត្រឹមតែអាចធ្វើបានតែប៉ុណ្ណឹងទេ វាអាចប្រូក្រាមកម្មវិធីផ្សេងៗ យើងអាចប្រូក្រាមជាហ្គេមអីផ្សេងបានទៀត។ ប៉ុន្តែនៅក្នុងវីដេអូនេះ ខ្ញុំសុំប្រូក្រាមតែកម្មវិធីមួយហ្នឹងសិនទេ ចាំវីដេអូក្រោយៗទៀត ខ្ញុំនឹងធ្វើកម្មវិធីផ្សេងទៀត។